ព័ត៌មានជាតិ

បង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( ល្បែងជល់មាន់តាមអនឡាញផ្នាល់ដាក់ប្រាក់ )

បង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( ល្បែងជល់មាន់តាមអនឡាញផ្នាល់ដាក់ប្រាក់ )

កំពង់ចាម ៖ ស្តីពីកាបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( ល្បែងជល់មាន់តាមអនឡាញផ្នាល់ដាក់ប្រាក់ ) ។
ដោយយោងបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម ។
នៅ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( ប្រជល់មាន់តាមអនឡាញផ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិអូរឈ្លើង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាលទ្ធផល : ឃាត់ខ្លួនបានជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ០៥ នាក់ ។
+វត្ថុតាងចាប់យករួមមាន :
.កុងព្យូទ័រ Laptop ចំនួន ០១ គ្រឿង
.ទូរទស្សន៍ចំនួន ០១ គ្រឿង
.ប្រាក់ចំនួន ២១១,៥០០ រៀល
.រថយន្ត០១គ្រឿង ម៉ាក fond S150 សេរីឆ្នាំ ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 2 AY 1556 ពណ៍ស ។ ជនសង្ស័យ និងវត្ថុតាង បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *