ព័ត៌មានសន្តិសុខសង្គម

តើផលិតករគ្រឿងស្រវឹងដែលបង្កហានិភ័យពុលដល់ដល់អ្នកពិសារគ្រឿងស្រវឹងបណ្ដាលឲ្យស្លាប់ឬពុលត្រូវផ្ដន្ទាទោសដូចម្ដេច?

(ភ្នំពេញ)៖ ការអនុវត្តទីផ្សារសេរីពិតជាមានសារសំខាន់ណាស់ដើម្បីផ្ដល់ឱកាសឲ្យវិស័យឯកជនមានសិទ្ធិលើការនាំចេញ ចូល លើអាជីវកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេស។ទន្ទឹមនឹងនោះបច្ចុប្បន្ននេះ វិស័យឯកជនបាននឹងកំពុងចរាចរផ្សាយពាណិជ្ជកម្ម នូវផលិតផលរបស់ខ្លួន គ្រប់ផលិតផលទាំងអស់។យើសង្កេតឃើញថាក្នុងនោះក៏មានការផលិតគ្រឿងស្រវឹងជាច្រើនផងដែរ ។ដូច្នេះរដ្ឋពិតជាមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងគ្រឿងស្រវឹងលើផលិតផលទាំងនោះដើម្បីធានាគុណភាព សុវត្ថិភាព លើដល់ប្រើប្រាស់ ក្នុងន័យកាត់បន្ថយផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងសង្គម។
បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា៖នៅល្ងាចថ្ងៃទី២៩វិច្ឆិកា២០២០មានករណីប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងពុលស្រាបានបញ្ជូនពីស្រុកទឹកផុសមកកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ ក្នុងនោះការកើនឡើងនៃអ្នកពុលស្រាមានចំនួនរហូត១០៥នាក់និងអ្នកស្លាប់ឡើងដល់៦នាក់។
រយៈពេល២ថ្ងៃទី២៨និង២៩នេះសមត្ថកិច្ចចម្រុះបានចុះសហការជាមួយអាជ្ញាធមួលដ្ឋានបិទទីតាំងលក់ស្រាសនិងស្រាថ្នាំចំនួន៣កន្លែងនិងបានឃាត់ខ្លួន៤នាក់នាំយកមកសាកសួនៅស្នងការនគបាលខេត្ត។

តើឧស្សាហករគ្រឿងស្រវឹង និងត្រូវផ្ដន្ទាសទោសដូចម្ដេច?ដើម្បីអោយយល់ដឹងតែច្បាស់ អង្គភាពសារព័ត៌មានបានសហការជាមួយការិយាល័យមេធាវី ប៊ី ធី បានលើកយកបញ្ហានេះមកចែករំលែកដូចតទៅ៖
មេធាវី រិន ដេវីដ នៃការិយាល័យមេធាវី ប៊ី ធី បានឲ្យដឹងថា៖ ផលិតផលគ្រឿងស្រវឹង មិនមែនមានតែហានិភ័យចំពោះអ្នកប្រើប្រាស់គ្រឿងស្រវឹងនោះទេ ប៉ុន្តែវាក៏មានហានិភ័យផងដែរចំពោះ ឧស្សាហករគ្រឿងស្រវឹងដែលផលិតគ្រឿងស្រវឹង។
លោកបានបញ្ជាក់ថា ចំពោះផលិតករគ្រឿងស្រវឹងដែលបង្កហានិភ័យពុលស្រាដល់ដល់អ្នកពិសារគ្រឿងស្រវឹង។យោងតាមច្បាប់ព្រហ្មទណ្ឌ មាត្រា ២២៦ ចែងថាការចាត់ទុកផ្ដល់អាហារដែលមានសារជាតិពុលដូចជាអំពើហិង្សាដោយចេតនា អំពើលក់ ធ្វើអនុប្បទាន ឬឲ្យចំណី ឬភេសជ្ជៈ ដោយដឹងថាជាចំណី ឬភេសជ្ជៈនោះមានសារជាតិពុលនាំឲ្យខូចគុណភាពនោះ ត្រូវចាត់ទុកជាអំពើហិង្សាដោយចេតនា។យោងមាត្រា២១៧ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំនិងពិន័យជាប្រាក់ ២.០០០.០០០ (ពីរលាន) រៀល ទៅ ៦.០០០.០០០(ប្រាំមួយលាន) រៀល។
ចំពោះអំពើសារមរណភាពនៃជនរងគ្រោះ មាត្រា២២៤ នៃក្រមព្រហ្មទណ្ឌត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីរ៧ (ប្រាំពីរ) ឆ្នាំ ទៅ១៥ (ដប់ប្រាំ)ឆ្នាំ កាលបើអំពើបណ្ដាលឲ្យជនរងគ្រោះស្លាប់ដោយគ្មានចេតនាសម្លាប់។

vcn

Leave a Reply

Your email address will not be published. Required fields are marked *