ព័ត៌មានសុខភាព និងសម្រស់

ឧត្តមសេនីយ៍ទោ តេង ប៊ុនថុន ហ៊ានយកឈាមខ្លួនឯងចេញ340mlដើម្បីជួយអ្នកជម្ងឺ


រាជធានីភ្នំពេញៈ ថ្ងៃ សៅរ៍ ១៥កើត ខែមិកសិរ ឆ្នាំជូត ទោសក័ ពស២៤៦៤ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២០  ឧត្តមសេនីយ៍ទោ តេង ប៊ុនថុន បានដឹកនាំសមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង ( C.C.A) មកបរិច្ចាគឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម(មន្ទីពេទ្យរុស្សី) ដែលមានក្រុមមនុស្សធម៌មកចូលរួមធ្វើការផ្តល់ឈាមដែលល្អ និង ស្មគ្រ័ចិត្តរួមមាន
សមាគមបញ្ញាវន្តដើម្បីកម្ពុជា
សមាគមការពារសិទ្ធិអ្នកប្រើប្រាស់វិស័យកសិកម្មនៅកម្ពុជា
ក្រុមហ៊ុន វុតថា សំ គ្លូប៊ល ត្រេឌីង ឯ.ក
ដោយសារតែចិត្តសប្បុរសធម៌ និង ការយល់ច្បាស់ពីផលប្រយោជន៍សំខាន់អាចជួយសង្គ្រោះជីវិតអ្នកជំងឺជាច្រើនដែលត្រូវការឈាមដើម្បីរស់រានមានជីវិតបន្ត ឧត្តមសេនីយ៍ទោ តេង ប៊ុនថុន មានចិត្តក្លាហានស្ម័គ្រចិត្តរួមចំណែកជាមួយសប្បុរសជនប្រមាណជាង៣៥នាក់មកផ្តល់ឈាមនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម(មន្ទីពេទ្យរុស្សី) ។

បើតាមប្រសាសន៍របស់ ឧត្តមសេនីយ៍ បានឱ្យដឹងថាការផ្តល់ឈាមរបស់លោកនេះគឺមានរយះពេលតាំងពីឆ្នាំ២០១០រហូតមកដល់បច្ចុប្បន្ន ដោយក្នុង១ឆ្នាំលោកបានផ្តល់ជូនចំនួន២ដង (ដើមឆ្នាំ និង ចុងឆ្នាំ)។

ហើយលោកក៏មិនដែលទទួលបានផលប៉ះពាល់អ្វីមួយចំពោះសុខភាពនិងរាងកាយរបស់លោកបន្ទាប់ពីបានផ្តល់ឈាមដែលមានចំណុះ៣៤០មីលីលីត្រទៅអោយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែរ ។

ជាចុងបញ្ចប់លោក ក៏ចង់អោយបងប្អូនប្រជាពលរដ្ឋខ្មែរមានសេចក្តីក្លាហានហ៊ានមកផ្តល់ឈាម ដោយធ្វើការស្វែងយល់និងសិក្សាអំពីការផ្តល់ឈាមនេះអោយបានច្បាស់ ពីព្រោះនៅមានមនុស្សជាច្រើនដែលគាត់មិនទាន់បានយល់ច្បាស់ពីការបរិច្ចាគឈាម ព្រមទាំងមិនដឹងពីគុណប្រយោជន៍ដែលបានមកពីការផ្តល់ឈាមមកកាន់មជ្ឈមណ្ឌលជាតិផ្តល់ឈាម(មន្ទីពេទ្យរុស្សី)   ការផ្តល់ឈាមគឺមិនមានផលប៉ះពាល់សុខភាព និងអាចជួយអោយល្អប្រសើរសំរាប់សុខភាព។អត្ថបទ លោក ហង់ រីសា

vcn

Leave a Reply

Your email address will not be published. Required fields are marked *