ព័ត៌មានជាតិ

ស្អែកជាខួប៤៧ឆ្នាំ នៃថ្ងៃរៀបការជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចតេជោ ថ្លែងពីទុក្ខលំបាកជាមួយប្រជាជនកម្ពុជា ក្រោមទឹកភ្នែករាប់លានដំណក់ ក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជិវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ

(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ស្អែកនេះ គឺជាខួប ៤៧ឆ្នាំ នៃថ្ងៃរៀបការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពីការរួមជាមួយប្រជាជនកម្ពុជា ក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជិវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ។

តាមរយៈ Facebook ផ្លូវការ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ស្អែកជាខួប ៤៧ឆ្នាំ នៃថ្ងៃរៀបការ (៥មករា ១៩៧៦- ៥មករា ២០២៣)។ ពេលវេលាដ៏លំបាកបំផុតជាមួយ ទឹកភ្នែករាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយប្រជាជនកម្ពុជា ក្រោកឈរឡើងតស៊ូដើម្បីការរស់រានមានជិវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ។ យើងមិននឹកស្មានថា យើងអាចរស់រហូតមកដល់ពេលនេះឡើយ បើប្រៀបជាមួយការលំបាកនាពេលនោះ។ យើងក៏មិនបានគិតថាយើងមានកូន និងចៅចំនួនច្រើនដែលគួរស្រឡាញ់ដូចសព្វថ្ងៃនេះដែរ»

បើតាមសាររបស់សម្តេចតេជោ មេរៀនបានបង្ហាញថា រៀបការមានភ្លេង ឬអត់ភ្លេងគ្មានអ្វីខុសគ្នាទេ បញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់យោគយល់ឲ្យគ្នា ឬអត់? បែកបាក់ ឬស្ថិតស្ថេរស្ថិតនៅលើចំណុចនេះហើយ៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *