ព័ត៌មានជាតិ

អំណោយ​ជា​ម៉ាស់​ចំនួន​ជាង​២​លាន និង​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត បាន​បញ្ជូនទៅ​ជួយ​មិត្ត​ឡាវ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩

អំណោយ​ជា​ម៉ាស់​ចំនួន​ជាង​២​លាន និង​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត បាន​បញ្ជូនទៅ​ជួយ​មិត្ត​ឡាវ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩
ភ្នំពេញ.​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​រួមមាន ម៉ាស់​ចំនួន​២​លាន​១​សែន និង​បរិក្ខារ​ពេទ្យ​សរុប​ចំនួន​១២​មុខ​ទៀត ត្រូវបាន​ដឹកជញ្ជូន​ចាក​ចេញពី​កម្ពុជា​ហើយ នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​តាម​ជើងយន្តហោះ​ពិសេស ដែល​ដឹកនាំ​ដោយ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​នៅលើ​ផេ​ក​ផ្លូវការ​របស់​សម្ដេច​តេ​ជោ នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បានសរសេរថា កម្ពុជា​បានរៀបចំ​អំណោយ​ម៉ាស់​ចំនួន​២​លាន និង​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត​នឹង​បញ្ជូន​ចេញទៅ​ជួយ​មិត្ត​ឡាវ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩​។ នៅ​ព្រឹក​ថ្ងៃទី ១៦ វិច្ឆិកា ២០២០​នេះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​នាំយក​អំណោយ​ទាំ​នេះ​ទៅកាន់​ប្រទេស​ឡាវ​តាម​យន្តហោះ​ពិសេស​។​


​គួរ​បញ្ជាក់ដែរថា អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូន​រដ្ឋាភិបាល​ឡាវ​រួមមាន ម៉ាស់​ចំនួន ២ ០០០ ០០០ ម៉ាស់ ក្រណាត់​ចំនួន ១០០ ០០០ ម៉ាស់ N95 ចំនួន ២០ ០០០ វ៉ែនតា​ការពារ ចំនួន ២០ ០០០ សម្លៀកបំពាក់​ការពារ​មួយឈុត ចំនួន ២០ ០០០ ឧបករណ៍​វាស់​កម្តៅ​ចំនួន​៥០០ របាំង​ការពារ​មុខ ចំនួន ២០ ០០០ ម៉ាស៊ីន​ជំនួយ​ដល់​ការដកដង្ហើម ចំនួន ២០ ម៉ាស៊ីន​តាមដាន​សញ្ញា​ជីវិត ចំនួន ២០ ម្ស៉ៅ​ថ្នាំ​បាញ់សម្លាប់​មេរោគ 25​គីឡូក្រាម​ក្នុង​1​ធុង ចំ​នួ ន ៥០០ ស្បែកជើង​កវែង ចំនួន ១ ០០០ និង ទឹកសាប៊ូ​លាងដៃ ចំនួន ២ ០០០៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *