ព័ត៌មានជាតិ

ការអភិវឌ្ឍផ្លូវល្បឿនលឿននិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិបាលគឺជាការគិតគូរ និងជំរុញដល់ សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានចាត់ទុកថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស គឺជាការ គិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវេទិកាម្ចាស់អាជីវកម្មកម្ពុជានាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិត កាន់មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាននិងវិស័យដឹកជញ្ជូនជារឿងចាំបំផុត ក្នុងការជំរុញ និងទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចព្រោះការអភិវឌ្ឍសេដ្ឋកិច្ចនេះ យើងមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ដោយទាមទារឱ្យមានការការតភ្ជាប់ជាមួយប្រទេសក្នុងតំបន់ និងសកលលោក។

«អ៊ីចឹងហេដ្ឋារចនា សម្ព័ន្ធទាំងអស់នេះ គឺជាផ្នែកធំសំខាន់បំផុត ដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចព្រោះការជំរុញសេដ្ឋកិច្ចមិនមែនតែយើងម្នាក់ឯងធ្វើទៅបានទេ គឺត្រូវការការតភ្ជាប់រវាងសេដ្ឋកិច្ចក្នុងតំបន់ អ៊ីចឹងវាគ្មានអ្វីក្រៅពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនេះឱ្យអស់លទ្ធភាពទេត្រូវសហការជាមួយប្រទេសពាក់ព័ន្ធឱ្យបានលឿនបំផុត»។

លោកកឹម អឿនស្ថាបនិក និងអគ្គនាយកសហគ្រាសអប់រំ

ហូមឌូខេសិនបានមាន ប្រសាសន៍ថា ការដាក់ឱ្យប្រើ ប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់ជួយដល់ការអភិវឌ្ឍផ្នែកដឹកជញ្ចូន ដោយតភ្ជាប់ពីច្រកជាច្រើនទៅផ្លូវល្បឿនលឿននេះ ហើយច្រកទាំងអស់នោះហើយគឺជាដង្ហើមសេដ្ឋកិច្ចដូច្នេះយើងត្រូវត្រៀមខ្លួនចាប់យកឱកាស និងចូលរួមគិតពីកត្តាដែលអាចជះឥទ្ធិពលអវិជ្ជមានផងដែរ៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *