ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបើកសិក្ខាសាលាជាតិស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២»

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពី «ការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទាន សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០»សិក្ខាសាលាថ្នាក់ជាតិនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគអភិវឌ្ឍន៍ និងអង្គការសង្គមស៉ីវិលប្រមាណជាង២០០រូបផងដែរ។

គួរជម្រាបថា សិក្ខាសាលាថ្នាក់ជាតិស្ដីពី ការពិគ្រោះយោបល់លើសេចក្ដីព្រាង «ឯកសារទស្សនទាន» សម្រាប់កំណត់អំពីចក្ខុវិស័យនានាពាក់ព័ន្ធនឹង កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំតាក់តែងកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)៕

vcn

Leave a Reply

Your email address will not be published. Required fields are marked *