ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសរំលេចថា តើអ្វីជា «សេរីភាពនៃការបញ្ចេញមតិ» ដើម្បីឱ្យសាធារណជនបានយល់កាន់តែច្បាស់ពីសេរីភាពនៃការបញ្ចេញមតិ។ ការគូសរំលេចរបស់ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ឯកឧត្តម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ។ យោងតាមទំព័រហ្វេសប៊ុក ផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរថា “ដូចបាននិយាយពីមុនអ៊ីចឹង ! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការស៊ីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង«សេរីភាពនៃការបញ្ចេញមតិ» តែពួក គាត់ធ្វើមិនដឹងពីសំនួរដែលខ្ញុំសួរកាលពីជាង ៩០ ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទ Russia Today, Sputnik និង ដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្ស៊ី ចាប់តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មក ? កម្ពុជា ប្រឆាំងការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ដែលសម្តេចតេជោបានលើកហើយ គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និង ការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយរវាងប្រទេសមួយនិងប្រទេសមួយ ប៉ុន្តែចង់ដឹងថា តើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង «សេរីភាពនៃការបញ្ចេញមតិ» នេះ ឬ យ៉ាងណា ? ” គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លង ទៅនេះ កញ្ញា សេង ធារី ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះកើតមាន ឡើងបន្ទាប់តុលាការបានរកឃើញថា កញ្ញា សេង ធារី ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» រៀបចំដោយទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់។ ក្រោយសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញមិនបានប៉ុន្មានម៉ោងផង គេឃើញស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បង្ហាញការប្រតិកម្មមុនគេ បន្ទាប់មកបណ្តាប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្សមួយ ចំនួន ក៏បានចេញមកប្រតិកម្មជាបន្តបន្ទាប់ផងដែរ៕
Related Articles
រដ្ឋមន្ត្រីសុខាភិបាលណែនាំ១០ចំណុចដល់និសិ្សតជ័យលាភីដើម្បីឱ្យការសិក្សានៅជប៉ុនទទួលបានជោគជ័យ
រដ្ឋមន្ត្រីសុខាភិបាលណែនាំ១០ចំណុចដល់និសិ្សតជ័យលាភីដើម្បីឱ្យការសិក្សានៅជប៉ុនទទួលបានជោគជ័យ ភ្នំពេញ៖ ឯ .ឧ សាស្ត្រាចារ្យឈាងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផ្ដល់អនុសាសន៍គន្លឹះ១០ចំណុចដល់និសិ្សតជ័យលាភីដើម្បីឱ្យការសិក្សានៅប្រទេសជប៉ុនទទួលបានជោគជ័យ។ នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ជប៉ុនចំនួន០៧រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន ឯ.ឧ រដ្ឋមន្ត្រីបានមានប្រសា សន៍ថាអនុសាសន៍គន្លឹះចំនួន ១០ចំណុចរួមមាន១- ត្រូវសំឡឹងមើលឱ្យទូលាយ ២- សុំកុំបោះបង់ ៣- ត្រូវបើកចិត្តឱ្យទូលាយ ៤- ត្រូវ ព្យា យាម ធ្វើឱ្យបានប្រសើរ ៥- ត្រូវមានសុច្ឆន្ទៈ ៦- ត្រូវឈរនៅទីដែលវិជ្ជមានជានិច្ច ៧- ត្រូវបង្ហាញពីការខិតខំ ៨-ត្រូវរៀនពីបទពិសោធន៍ ៩- ត្រូវមានសង្គតិភាព ១០- ត្រូវចេះលះបង់៕
រដ្ឋមន្រ្ដីក្រសួងសាធារណការ ណែនាំឱ្យមន្ត្រី បន្តរឹតបន្ដឹងគុណភាពផ្លូវឱ្យបាន ហ្មត់ ចត់នៅក្នុងឆ្នាំ២០២២នេះ កុំធ្វើការងារដដែលៗ ធ្វើម្ដងធ្វើឱ្យបានចប់សព្វគ្រប់
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន ណែនាំឱ្យមន្ត្រីក្រោមឱវាទបន្តរឹតបន្តឹងគុណភាព ផ្លូវឱ្យបានហ្មត់ចត់នៅក្នុងឆ្នាំ២០២២នេះ បណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានសមត្ថភាពអាចធ្វើការ ប្រកបដោយប្រសិទ្ធភាព បន្ត សាងសង់ ជួសជុល ថែទាំផ្លូវដោយផ្ដោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ធ្វើការឱ្យ មាន ប្រសិទ្ធភាព គុណភាព កុំធ្វើការងារដដែលៗ ធ្វើម្ដងធ្វើឱ្យបានចប់សព្វគ្រប់។ ការណែ នាំ របស់ឯកឧត្ដមទេសរដ្ឋមន្ដ្រីនេះក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្រោមប្រធានបទ៖ “ការ ធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការ គ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយ ផ្តោតលើបច្ចេកវិទ្យាទំនើប” នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញដល់មន្រ្ដីគ្រប់ផ្នែកទាំងអស់ ត្រូវខិត ខំផ្ដល់សេវាសាធារណៈឱ្យបានល្អជូនបងប្អូនប្រជាពលរដ្ឋ តាមដានស្ថានីយថ្លឹងយានយន្ត ដឹកជញ្ជូនទំនិញ លើសទម្ងន់កម្រិតកំណត់ […]
ចាងហ្វាងកាសែតម្នាក់ ប្ដឹងម្ចាស់ហាង Mode Store ទៅអគ្គនាយគយបើកការស៊ើបអង្កេតរឿងរកស៊ីគេចពន្ធ
ចាងហ្វាងកាសែតម្នាក់ ប្ដឹងម្ចាស់ហាង Mode Store ទៅអគ្គនាយគយបើកការស៊ើបអង្កេតរឿងរកស៊ីគេចពន្ធ (ភ្នំពេញ)៖ ចាងហ្វាងសារព័ត៌មានម្នាក់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានដាក់ពាក្យប្ដឹងលោកស្រី ខេង ពិទូពុធធីតា ថៅកែហាង Mode Store ទៅកាន់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបើកការស៊ើបអង្កេតពាក់ព័ន្ធករណីរកស៊ីមិនបង់ពន្ធចូលរដ្ឋ។ យោងតាមពាក្យបណ្ដឹង គោរពជូនឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូឣមនាយករដ្ឋមន្ត្រី ទទួលបន្ទុក ឣគ្គនាយកនៃឣគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្ដឹងលោកស្រី ខេង ពិទូពុធធីតា ថៅកែហាង Mode Store មានទីតាំងស្ថិតនៅផ្ទះលេខៈ14BC ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងក្រុមហ៊ុន សូលីឌឹស ម៉ាឃីធីង មានអាសយដ្ឋានស្ថិតនៅផ្ទះលេខ៣៣១-៣៣២ ផ្លូវ៤៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ សឿម ណារិន ពាក់ព័ន្ធនឹងករណីគេចវេសពន្ធគយ យ៉ាងធ្ងន់ធ្ងរ ក្លែងបន្លំឯកសារ និងការសំអាតប្រាក់។ ពាក្យបណ្ដឹងដដែលបញ្ជាក់ថា៖ បើយោងតាមប្រភពព័ត៌មានហាង […]