នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ព្រុំ សុខា អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធប្រចាំគ្រឿងញៀន និងជាប្រធានក្រុមការងារ អន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងកែ សម្រួលនិយាមនីតិវិធីប្រតិបត្តិ(SOP) ស្តីពីការគ្រប់គ្រងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំក្រោម នៅទីស្ដីការក្រសួងមហាផ្ទៃ៕
Month: August 2024
ក្រសួងការងារទទួលកុំព្យូទ័រចំនួន១៥០គ្រឿងពីក្រសួងប្រៃសណីយ៍ដែលជាផ្នែកមួយនៃការធ្វើបរិវត្តកម្មឌីជីថល
ក្រសួងការងារទទួលកុំព្យូទ័រចំនួន១៥០គ្រឿងពីក្រសួងប្រៃសណីយ៍ដែលជាផ្នែកមួយនៃការធ្វើបរិវត្តកម្មឌីជីថល ភ្នំពេញ៖ ឯ.ឧ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលកុំព្យូទ័រចំនួន១៥០គ្រឿងពីឯ.ឧ ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។ ថ្លែងក្នុងជំនួបមុននឹងពិធីប្រគល់ និងទទួល ឯ.ឧ រដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពង្រឹង និងពន្លឿនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ឱ្យកាន់តែងាយស្រួល និងប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដែលជាការបម្រើសេវាគាប់ចិត្ត៕
ឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ និងជនជាតិចិនតៃវ៉ាន់១នាក់ នៅក្រុងបាវិត ក្រោយសមត្ថកិច្ច ចុះបង្ក្រាបទីតាំងខារ៉ាអូខេ (KTV LONGPHI) ដែលលូចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ និងជនជាតិចិនតៃវ៉ាន់១នាក់ នៅក្រុងបាវិត ក្រោយសមត្ថកិច្ច ចុះបង្ក្រាបទីតាំងខារ៉ាអូខេ (KTV LONGPHI) ដែលលូចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខេត្តស្វាយរៀង៖ នគរបាលខេត្តស្វាយរៀងបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ផ្តល់ទីតាំងចាត់ចែងសម្រួលឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាត ដោយឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ និងជនជាតិចិនតៃវ៉ាន់១នាក់ នៅក្រុងបាវិត ក្រោយសមត្ថកិច្ច ចុះបង្ក្រាបទីតាំងខារ៉ាអូខេ (KTV LONGPHI) ដែលលូចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងរឹបអូស ថ្នាំញៀនប្រភេទកេតាមីនទម្ងន់១៣កញ្ចប់ អាវុធខ្លី១ដើម៕
ចូលក្លឹបផឹកស៊ីស្រវឹង ដកកាំភ្លើងបាញ់ ផ្អើលភ្ញៀវ ភ្ញៀវរត់ជាន់ជើងគ្នា ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួន២នាក់
ចូលក្លឹបផឹកស៊ីស្រវឹង ដកកាំភ្លើងបាញ់ ផ្អើលភ្ញៀវ ភ្ញៀវរត់ជាន់ជើងគ្នា ត្រូវអាវុធហត្ថភ្នំពេញចាប់ខ្លួន២នាក់ បុរសម្នាក់ ដែលគេស្គាល់ ឈ្មោះ ខុន បញ្ចសិទ្ធិ ជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី កាលពីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ និងបានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ៕
រថយន្តក្រឡុកស៊ីម៉ង់ត៍បុកម៉ូតូ បណ្ដាលឲ្យសិស្សសាលាម្នាក់ស្លាប់និង២នាក់ រងរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នា្នក់ចរាចរណ៍ដោយមានសនរថយន្តរថយន្តក្រឡុកស៊ីម៉ងត៍បានបុកម៉ូតូចំពីក្រោយបណ្តាលឱ្យសិស្សសាលា៣នាក់បានស្លាប់ម្នាក់និង២នាក់ទៀតរងរបួសធ្ងន់។ ហេតុុការណ៍នេះបានកើតឡោះអនៅ ស្ថិតភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៤ ។ សមត្ថកិច្ចបានបករាប់ថមុនកើតហេតុគ្រោះមានសិស្សសាលាចំនួន៣នាក់បានជិះម៉ូតូម៉ាកស្កូពីផ្លាកលេខបន្ទាយមានជ័យ1AA-4604តាមផ្លូវបេតុងទិសដៅពីកើតទៅលិច។លុះ ដល់ចំណុចខាងលើក៏បើកវ៉ាឡើងជែងរថយន្តក្រឡុកស៊ីម៉ងត៍ផ្លាកលេខបន្ទាយមានជ័យ5A-0039បើកបរស្របទិសគ្នា លុះជែងផុតរថយន្តម៉ូតូរអិលភក់ដួលត្រូវរថយន្តបើកមកពីក្រោយបុកកិនចំក្បាលស្លាប់ម្នាក់ ដោយឡែក២នាក់ទៀត រងរបួសធ្ងន់។ សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុគេឃើញមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែតបានមកដល់ហើយពិនិត្យវាស់វែងដោយបានប្រាប់ថា មូលហេតុគ្រោះចរាចរណ៍កើតឡើងដោយសារយុវជន៣នាក់ជាសិស្សសាលាមានអាយុ១៥ទៅ១៦ឆ្នាំបានជិះម៉ូតូត្រឡប់ពីសាលាមកផ្ទះហើយបើកបរម៉ូតូឡើងជែងរថយន្តក្រឡុកស៊ីម៉ងត៍ក្នុងស្ថានភាពគ្រោះថ្នាក់បណ្តាលរអិលដួលត្រូវបានរថយន្តមកពីក្រោយបុកកិនស្លាប់ម្នាក់នៅនឹងកន្លែងម្នាក់ចំណែក ២នាក់ទៀតរបួស។ រីឯអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ក្រោយពិនិត្យវាស់វែងហើយជនដែលស្លាប់ក៏ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីចំពោះ រថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយតាមច្បាប់៕