ព័ត៌មានជាតិ

ថ្មីៗនេះលោកUn pheara(អ៊ុន ភារ៉ា)ឞ្ចាស់ការ៉ាស់លក់រថយន្តស្គន់

ថ្មីៗនេះលោកUn pheara(អ៊ុន ភារ៉ា)ឞ្ចាស់ការ៉ាស់លក់រថយន្តស្គន់ស្ថិតនៅស្រុកជើងព្រៃខេត្តកំពង់ចាមបានជូនដំណឹងដល់អ្នកទិញរថយន្តគាត់ដូចក្នុងរូបភាពនេះសូមប្រញ៉ាប់ទាក់ទងមកគាត់បន្ទាន់តាមរយះលេខខាងក្រោម​

ព័ត៌មានជាតិ

លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាព

លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនានេះ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។ សូមបញ្ជាក់ថា លោក គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ លោកត្រូវបានផ្តល់គោរមងារ ថា ជាព្រឹទ្ធាចារ្យកោសល្យវោហារ ដែលជាគោរមងារថ្នាក់ជាតិ ជាមត៌កមនុស្សរស់ ដោយរាជរដ្ឋាភិបាលកម្ពុជា៕

ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើរាជរដ្ឋាភិបាល រៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរ គ្រប់ទីកន្លែង ពេលបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ សីហា

សម្ដេចតេជោ ស្នើរាជរដ្ឋាភិបាល រៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរ គ្រប់ទីកន្លែង ពេលបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ នៅថ្ងៃ៥ សីហា   ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភា បានស្នើឲ្យរាជរដ្ឋាភិបាល រៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរ នៅគ្រប់ទីកន្លែងដែលអាចធ្វើទៅបាន នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ក្នុងពេលបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដើម្បីបង្ហាញពីការគាំទ្រ លើកទឹកចិត្ត នូវការអនុវត្តគម្រោងព្រែកជីកហ្វូណន តេជោរបស់កម្ពុជា។ ក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នាថ្ងៃ២៨ មិថុនា សម្តេចតេជោ បានសង្កត់ធ្ងន់ថា «ខ្ញុំស្នើចំពោះរាជរដ្ឋាភិបាល នៅថ្ងៃទី៥ ខែសីហាខាងមុខ នៅពេលបើកការដ្ឋាននេះ (គម្រោងព្រែកជីកហ្វូណនតេជោ) សូមអំពាវនាវឲ្យគ្រប់ទីអារាម និងកន្លែងផ្សេងៗ ទូងស្គរ និងធ្វើអ្វីៗគ្រប់បែបយ៉ាង រហូតឈានទៅដល់បាញ់កាំជ្រួច ឡើងលើមេឃ ហើយយប់ថ្ងៃទី៥ ខែសីហា ក៏ត្រូវបាញ់កាំជ្រួចបន្ថែមទៀត នៅទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីបង្ហាញពីការគាំទ្រ […]

ព័ត៌មានជាតិ

រសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ រចនាសម្ព័ន្ធគណបក្សភ្លើងទៀន សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំនួន ៤នាក់ ដែលមាន៖

រសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ រចនាសម្ព័ន្ធគណបក្សភ្លើងទៀន សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំនួន ៤នាក់ ដែលមាន៖

ព័ត៌មានជាតិ

«រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ»

ក្នុងឱកាសព្រះរាជពិធីចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជា សារមន្ទីរជាតិកម្ពុជានឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ដល់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ប្រភព៖ សារមន្ទីរជាតិកម្ពុជា / National Museum of Cambodia

ព័ត៌មានជាតិ

ប្រធានបទ «នយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន»

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំវេទិកាពិភាក្សាសារព័ត៌មាន ដោយលើកយកប្រធានបទ «នយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» ក្រោមអធិបតីភាព ឯកឧត្ដម គង់ ភោគ រដ្ធលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វេទិកាសារព័ត៌មាននេះរៀបចំធ្វើឡើងនៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានទីតាំងស្ថិតនៅផ្លូវ សម្តេច ហ៊ុន សែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិ-អន្តរជាតិសរុប ៧១នាក់ មកពីស្ថានីយ៍ទូរទស្សន៍ វិទ្យុ និងសារព័ត៌មានអនឡាញអាជីពចំនួន ៥៣ អង្គភាព/ស្ថាប័ន។ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)បានឲ្យដឹងថា វេទិកាពិភាក្សាប្រធានបទខាងលើនេះ ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មានជាតិ […]

ព័ត៌មាននយោបាយ

លោក ឆាយ ឫទ្ធិសែន បានបន្ដថា ក្រសួងបាន និងកំពុងយកចិត្តទុកដាក់ អនុវត្តបេសកកម្មសំខាន់ៗ របស់ខ្លួន ចំនួនបួន

រាជធានីភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ក្លឹបអ្នកកាសែតកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ “អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា” ក្រោមវត្តមាន លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន៧២នាក់ មកពី ៥៧ស្ថាប័នផ្សេងៗគ្នាបានចូលរួមក្នុងវេទិកាដ៏មានសារសំខាន់នេះ។     លោករដ្ឋមន្ដ្រី បានជម្រាបជូនអំពីចក្ខុវិស័យរបស់ក្រសួអភិវឌ្ឍន៍ជនបទ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងគោលដៅធានានូវការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅរបស់ប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង។ លោក ឆាយ ឫទ្ធិសែន បានបន្ដថា ក្រសួងបាន និងកំពុងយកចិត្តទុកដាក់ អនុវត្តបេសកកម្មសំខាន់ៗ របស់ខ្លួន ចំនួនបួនគឺ៖ ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការផ្គត់ផ្គង់ទឹកស្អាត ការផ្ដល់បង្គន់អនាម័យ […]