ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំ ចេញមុខបញ្ជាក់រឿងឈូសសក់សិស្សនៅវិទ្យាល័យសំពៅលូន, អាណាព្យាបាល ឯកភាពឱ្យឈូស

(បាត់ដំបង)៖ ផ្ទុះការចែកចាយ និងប្រតិកម្មព្រោងព្រាតតាមបណ្តាញសង្គម Facebook ទាក់ទិនលោកគ្រូបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន ខេត្តបាត់ដំបង ឈូសសក់សិស្សនៅក្នុងថ្នាក់ទំនងជាខុសនឹងវិន័យសាលា។ ពាក់ព័ន្ធករណីនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ ថា លោកបានទទួលព័ត៌មាននេះហើយ និងបានបញ្ជាឱ្យមន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយនាយកសាលាចុះទៅពិនិត្យលើករណីនេះ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន ដើម្បីបន្តនីតិវិធីបន្តទៀត។ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ករណីកាត់សក់កូនសិស្សនៅវិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន គឺជាការអនុវត្តរបស់ក្រុមប្រឹក្សាវិន័យ របស់សាលាតែប៉ុណ្ណោះ លោកនាយក គណៈកម្មការគ្រប់គ្រងសាលា និងអាណាព្យាបាលបានឯកភាពគ្នាថា កូនសិស្សប្រុសមានសក់ជាគំរូ គឺសក់ខ្លី ឬហៅថាសក់ PM»។ «កូនសិស្សប្រុសដែលក្រុមប្រឹក្សាវិន័យកាត់សក់នេះ គឺជាកូនសិស្សមិនព្រមអនុវត្តតាមក្រុមប្រឹក្សាវិន័យ ដូចនេះហើយទើបក្រុមប្រឹក្សាវិន័យរបស់សាលាកោរសក់ ដើម្បីឱ្យកូនសិស្សទាំងនេះទៅកាត់សក់ខ្លី […]