ព័ត៌មានជាតិ

សម្តេចម៉ែ ប្រទានព្រះរាជទ្រព្យ១០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្កីថ្លៃថ្នូរ និងសុភមង្គល ទ្រង់បានសព្វព្រះរាជហឫទ័យប្រទានព្រះរាជទ្រព្យចំនួន១០ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគន្ធាបុប្ផា។ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់នៃមន្ទីរពេទ្យគន្ធបុប្ផា បានក្រាបបង្គំថ្វាយ នូវកតញ្ញូតាធម៌និងអរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះរាជហឫទ័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លាខ្ពង់ខ្ពស់ជាទីបំផុត របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្កីថ្លៃថ្នូរ និងសុភមង្គល ដែលជានិច្ចកាលព្រះអង្គតែងតែគិតគូរយកព្រះទ័យទុកដាក់ ដល់សុខុមាលភាពរបស់កូនចៅ ចៅទួតរបស់ព្រះអង្គ៕