ព័ត៌មានជាតិ

សម្តេចតេជោ ព្រមានដកផ្កាយ នគរបាលយុត្តិធម៌រូបណា ចាប់អ្នកមានជម្លោះដីធ្លីដាក់ពន្ធនាគារ ដោយអយុត្តិធម៌

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានព្រមានដកស័ក្តិ ឬដកផ្កាយ ចំពោះនគរបាលយុត្តិធម៌រូបណា ចាប់អ្នកមានជម្លោះដីធ្លី ដាក់ពន្ធនាគារដោយអយុត្តិធម៌ ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានទទូចដល់អាជ្ញាធរ និង នគរបាលយុត្តិធម៌ទាំងអស់ កុំចេះតែចាប់ដាក់ពន្ធនាគារ នូវអ្នកដែលមានជម្លោះដីធ្លីលឿនពេក តែត្រូវពិនិត្យលើបញ្ហា ឲ្យបានច្បាស់លាស់ជាមុនសិន ។ សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ ចង់ដឹងថា អាហ្នឹងរឿងពិត ឬមិនពិត យើងមិនខ្លាចឱ្យមនុស្សហ្នឹងអនុវត្តតាមច្បាប់។ អស់លោក កុំអាងមានស័ក្តិ ខ្ញុំ សូមព្រមាន ប្រាប់អស់លោកឱ្យហើយ កុំថាអស់លោកពាក់ត្រឹមផ្កាយ ពាក់លោកខែ ក៏ខ្ញុំ ដកចេញបានដែរ ផ្នែកនគរបាលយុត្តិធម៌»។សម្ដេច បន្ដថា អ្នកទទួលបន្ទុកជានគរបាលយុត្តិធម៌ កុំងងឹតងងុល។ លើសពីនេះ សម្តេច នាយករដ្ឋមន្ដ្រី […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅរសៀល ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់។ ពិធីបិទសន្និបាតនេះ ធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ ក្រៅពីអញ្ជើញបិទសន្និបាតបូកសរុបការងារ របស់ក្រសួង ហើយនោះ សម្តេចតេជោ ក៏អញ្ជើញសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារមន្ទីរពិសោធន៍ជាតិសំណង់ របស់ក្រសួងដែលមានតម្លៃប្រមាណ ៣លានដុល្លារ ទើបសាងសង់បញ្ចប់កាលពីពេលថ្មីៗនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន រីករាយដែលបានអញ្ជើញចូលរួមបិទសន្និបាតក្រសួងរៀបចំដែនដីនគររូបពាណិជ្ជកម្ម និងសំណង់នាថ្ងៃនេះ។ នៅថ្ងៃនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ជំរុញឱ្យអាជ្ញាធរចេញបញ្ជីក្បាលដីជូនប្រជាពលរដ្ឋឱ្យបាន ១០០ភាគរយ នៅឆ្នាំ២០២៣ ដែលបច្ចុប្បន្នសម្រេចបានជាង ៩០ភាគរយហើយនោះ។សម្តេចតេជោក៏បានណែនាំឱ្យអភិបាលខេត្តទាំងអស់យកចិត្តទុកដាក់ខ្ជាប់ខ្ជួនលើការងារចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានឆាប់ និងបានណែនាំឱ្យអាជ្ញាធរដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ឱ្យបានច្រើនផងដែរ។ សម្តេចតេជោ […]

ព័ត៌មានជាតិ

ដំណើរ​ទស្សនកិច្ច ​របស់​លោក ស៊ី ជីនពីង ទៅកាន់​មជ្ឈិមបូព៌ា មាន​សារៈសំខាន់​ ក្នុងការ​ជំរុញ​សន្តិភាព និងកិច្ចសហប្រតិបត្តិការ

ប៉េកាំង ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ កាលពីថ្ងៃសៅរ៍បន្ទាប់ពីបានចូលរួម កិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់ និងកិច្ចប្រជុំកំពូលក្រុមប្រឹក្សា សហប្រតិបត្តិការចិន-ឈូងសមុទ្រ (GCC) និងបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត។ មន្ត្រី និងអ្នកជំនាញក្នុងប្រទេសអារ៉ាប់មួយចំនួន បាននិយាយអំពីដំណើរទស្សនកិច្ច របស់លោក ស៊ី ទៅកាន់តំបន់នេះ ដោយលើកឡើងថា ដំណើរកម្សាន្តនេះ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ការលើកកម្ពស់សន្តិភាព និងសន្តិសុខ និងការធ្វើឱ្យការ ផ្លាស់ប្តូរកាន់តែស៊ីជម្រៅ ក្នុងចំណោមអរិយធម៌ ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ នឹងបញ្ចូលកម្លាំងរុញច្រានយ៉ាងខ្លាំង ទៅក្នុងការអភិវឌ្ឍន៍ទំនាក់ទំនង ចិន-អារ៉ាប់ ទំនាក់ទំនងចិន-GCC ក៏ដូចជាទំនាក់ទំនងចិន-អារ៉ាប៊ីសាអូឌីត ហើយនឹងលើកកម្ពស់ ទំនាក់ទំនងទៅកាន់កម្ពស់ថ្មី ។ នៅក្នុងសុន្ទរកថារបស់លោក ដែលបានថ្លែង នៅឯកិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់ដំបូង លោក ស៊ី បានលើកឡើងថា “កិច្ចប្រជុំកំពូល គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនងចិន-អារ៉ាប់ ហើយនឹងនាំយើងទៅកាន់អនាគតដ៏មានអនាគតនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ” ។ ផ្ទាំងពាណិជ្ជកម្ម […]

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ អញ្ជើញបើកពិធីពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ ក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង»

(ភ្នំពេញ)៖ ដោយពិនិត្យឃើញថា សិស្ស និស្សិត យុវជន និងប្រជាជនកម្ពុជាយ៉ាងចូលចិត្ត ការអានសៀវភៅ និងសិក្សាស្រាវជ្រាវដើម្បីទទួលបាននូវពុទ្ធិថ្មីៗ ទើបគណៈកម្មការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២២ បានរៀបចំពិពរ័ណ៍សៀវភៅ ក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង»។ ពិពរ័ណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងតំណាងក្រសួងអប់់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នាបរិវេណបណ្ណាល័យជាតិកម្ពុជា ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ផ្ដើមនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ដោយចាប់ពីម៉ោង​៧ព្រឹក រហូតដល់ម៉ោង ៧ល្ងាច ដោយចូលរួមទស្សនាឥតគិតថ្លៃ។ តាមរយ:របាយកាណ៍របស់លោក ហុក សុទ្ទិ តំណាង គណៈកម្មការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៩ ឆ្នាំ២០២២ បានរំលឹកឡើងវិញពីភាពជោគជ័យនៃការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី៨ ឆ្នាំ២០១៩ ទទួលបានភ្ញៀវចូលរួមទស្សនារយៈពេល ៣ថ្ងៃ មានចំនួនប្រមាណ ១៨មុឺននាក់ មានស្តង់តាំង […]

ព័ត៌មានជាតិ

អបអរសាទរ!ឯកឧត្តម រស្មី ឧត្តម ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានៈជាជំនួយការសម្តេចតេជោ ហ៊ុន សែន

អបអរសាទរ!ឯកឧត្តម រស្មី ឧត្តម ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ដំឡើងឋានៈជាជំនួយការសម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីចិន