ព័ត៌មានជាតិ

សាកលវិទ្យាល័យខេមរៈ(KU) ត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)ចុះវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំ​ ឱ្យស្របតាមស្ដង់ដាជាតិ​ របស់ក្រសួងអប់រំយុវជន​ និងកីឡា

សាកលវិទ្យាល័យខេមរៈ(KU) ត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)ចុះវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំ​ ឱ្យស្របតាមស្ដង់ដាជាតិ​ របស់ក្រសួងអប់រំយុវជន​ និងកីឡា ភ្នំពេញ​ ៖​ សាកលវិទ្យាល័យខេមរៈ(Khemarak University)ដែលជាគ្រឹះស្ថានបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា ត្រូវបានគណៈកម្មាធិការ ចុះវាយតម្លៃ និងផ្ដល់នូវការទទួលស្គាល់គុណភាពអប់រំ។ ការចុះវាយតម្លៃនេះធ្វើឡើងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)ចុះវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំ​ ដឹកនាំដោយលោកបណ្ឌិត រស់ សុវាចា ជាអគ្គលេខាធិការ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ការចុះវាយតម្លៃ និងផ្ដល់នូវការទទួលស្គាល់គុណភាពអប់រំនេះ គឺមានសុពលភាព​ ០៥ឆ្នាំម្ដង ដើម្បីធានាថា ការបណ្ដុះបណ្ដាលនៅតាមគ្រឹះស្ថានអប់រំទូទៅ ក៏ដូចជាសាកលវិទ្យាល័យខេមរៈផ្ទាល់ បានបំពេញនូវលក្ខន្តិកៈ និងស្តង់ដាអប់រំ ដែលកំណត់ដោយក្រសួងអប់រំយុវជន និងកីឡា។ នៅក្នុងឱកាសចុះវាយតម្លៃគុណភាពអប់រំពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC) នេះសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ លោកបណ្ឌិត រស់ រ៉ាវុធ បានឱ្យដឹងថា៖ «សាកលវិទ្យាល័យខេមរៈ មានចំណុចខ្លាំងចំនួន០៤ ដោយនៅក្នុងនោះមានដូចជា៖ ១.ការបង្រៀនរបស់សាស្រ្តាចារ្យមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ២.ការបង្រៀនប្រកបដោយមនសិការ និងវិជ្ជាជីវៈ ៣.សាស្រ្តាចារ្យមានការស្រាវជ្រាវខ្ពស់ ក្នុងការផ្ដល់នូវចំណេះដឹង ដល់និស្សិត និងទី៤.និស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យខេមរៈកន្លងមកមានរហូតដល់ទៅ ៩៧,២% […]

ព័ត៌មានជាតិ

ប្រមុខការពារជាតិ កម្ពុជា-កូរ៉េ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិលើគ្រប់វិស័យ ឱ្យមានការរីកចម្រើន ថែមមួយកម្រិតទៀត

ភ្នំពេញ​៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក Lee Jong Sup រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណៈកូរ៉េ បានធ្វើការ ប្តេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិលើ គ្រប់វិស័យឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត ។ យោងតាមហ្វេសប៊ុក របស់ សម្ដេចពិជ័យសេនា ទៀ បាញ់ បានដឹងថា នៅក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរ កម្ពុជា-កូរ៉េ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលបានលទ្ធផលជាផ្លែផ្កា និងបានប្តេជ្ញាចិត្តរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិលើ គ្រប់វិស័យឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត ដូចជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ការបណ្តុះបណ្តាលធនធានមនុស្ស ការជួយគាំទ្រឧបត្ថម្ភលើវិស័យរក្សាសន្តិភាព។ នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ ភាគីទាំងពីរក៏បានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការជួយឧបត្ថម្ភឧបករណ៍ សម្ភារៈ សម្រាប់បម្រើឱ្យវិស័យរក្សាសន្តិភាព។ នៅក្នុងឱកាសនេះ ភាគីកូរ៉េក៏បានផ្តល់ជំនួយឧបត្ថម្ភ ជាមធ្យោបាយមួយចំនួន សម្រាប់បម្រើឱ្យការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់មជ្ឈមណ្ឌលជាតិផងដែរ៕

ព័ត៌មានជាតិ

ការពង្រឹងឧត្តមភាពថ្មី រវាង អាមេរិក រុស្សីនិងចិន ឆ្លងតាមរយៈការសាកល្បង សាច់ដុំនៅ Ukraine និង លើសមុទ្រចិនខាងត្បូង !

ឥរិយាបទដ៏រឹងរូស និងការមិនចុះញ៉មរបស់លោក Putin គឺជាលទ្ធផលបានមកពីអំពើឆបោក ដ៏ពិសពុលរបស់ George Bush និង Helmut Kohl ក្នុងពេលជួបចរចារ ជាមួយសូវៀត អំពីដំណោះស្រាយ ពាក់ព័ន្ធដល់ការឯកភាពទឹកដី នៃប្រទេសអាល្លឺម៉ង់ទាំងពីរនោះ ដែលពេលនោះ ពួកលោកខាងលិចបាន សន្យាជាមួយសូវៀតថា បើទុកឱ្យប្រទេស អាល្លឺម៉ង់ ឯកភាពទឹកដី គឺ NATO ដាច់ខាតមិនពង្រឹក និងរុលទៅជិតព្រំដែនរុស្សីទ្បើយ។ ដោយពួកលោកខាងលិចមិនបានគោរពការសន្យា របស់ខ្លួនទើបថ្ងៃនេះ រុស្សីបានទាមមកវិញ នៅអ្វីដែលខ្លួនបានបាត់នោះ ! ជាតថភាព កងទ័ពលោកខាងលិចពុំបាន បាត់អ្វីទាំងអស់ទៅពួកប្រទេសក្នុងប្លុក Varsovie ហើយអាមេរិក ក៏គ្មានបានខាត បង់អ្វីនៅអឺរ៉ុបផងដែរ មានតែសូវៀតទេ ដែរបាត់ទាំងទឹកដី បាត់ទាំងឥទ្ធិពល នៅក្នុងតំបន់នោះ។ ថ្ងៃនេះក្រុង Moscow និងក្រុងប៉េកាំង មានទំនាក់ទំនងជិតស្និទ្ធ ក្នុងការរួមគ្នាប្រឈមមុខ ទៅនឹងពួកលោកខាងលិច បើប្រៀបទៅនឹងសម័យកាល របស់សង្គ្រាមត្រជាក់ ! ខុសទៅនឹងបណ្តាឆ្នាំ​ ៥០-៦០-៧០ -៨០និង៩០ រុស្សីបច្ចុបន្បន្នជាប្រទេសផ្គត់ផ្គង់ ឧស្មន័Gas […]

ព័ត៌មានជាតិ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!មកដល់ពេលនេះមេរោគកូវីដ.១៩ត្រូវបានធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិតបញ្ជាក់ដូចមានភ្ជាប់ជាមួយ។ចាប់ពីថ្ងៃអាទិត្យស្អែកនេះនិងពេញមួយសប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។សូមអរគុណបងប្អូនជនរួមជាតិដែលបារម្ភនិងបានជូនពរដល់រូបខ្ញុំ។

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Joe Biden​ ប្រធានាធិបតីសហរដ្ឋអាមេរិក

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Joe Biden​ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជំនួបពិភាក្សាកំពូលទ្វេភាគីជាមួយ ឯកឧត្តម ចូ បៃដិន (Joe Biden)ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជំនួននេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងជំនួបកំពូលទ្វេភាគីនោះ បើតាមប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ថ្លែងបានអ្នកសារព័ត៌មានថា ឯកឧត្តម ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ឯកឧត្តម ចូ បៃដិន បានជម្រាបជូនសម្ដេចតេជោថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់ឯកឧត្តមផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រ មជ្ឍភាពអាស៊ាន។ ឯកឧត្តម ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។ ជាការឆ្លើយតប សម្ដេចតេជោ […]

ព័ត៌មានជាតិ

ប្រមុខដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍ អនុញ្ញាតឲ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១

ប្រមុខដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍ អនុញ្ញាតឲ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១ ប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ។ ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖​ យើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិត របស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា៖ ១៖ ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។ ២៖ ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។ ៣៖ បង្កើតជាផែនទីបង្ហាញផ្លូវ ផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍ នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភ របស់អាស៊ាន និងបានប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ ៤៖ ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រ ដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផល ដែលបានកំណត់ទាំងនោះ តាមរយៈការ កសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕

ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីចិន និងភរិយា អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ភ្នំពេញ ៖ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋរដ្ឋប្រជាមានិតចិន និងភរិយា នៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងដំណើរទស្សនកិច្ចផ្លូវការ រយៈពេល ៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។ សូមរំលឹកថា ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា របស់លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋរដ្ឋប្រជាមានិតចិន ធ្វើឡើង តបតាមការអញ្ជើញ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕