ព័ត៌មានជាតិ

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃស្អែក២១កញ្ញា២០២២

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃស្អែក២១កញ្ញា២០២២ ខ្ញុំនឹងដឹកនាំគណៈប្រតិភូទៅចូលរួមមហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។បន្ទាប់ពីនោះនឹងបន្តដំណើរ ទៅទស្សនកិច្ចផ្លូវការនៅគុយបាព្រមទាំងបន្ត ដំណើរមកទីក្រុងតូត្យូប្រទេសជប៉ុនដើម្បី ចូលរួមបុណ្យសព ឯកឧត្តមសុីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក និងកាណាដា និងសូមការ អាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំ ជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅ ទីក្រុងញូយ៉កមានរយៈពេលខ្លី និងមានកម្មវិធី ច្រើន។ ម្យ៉ាងទៀតយើងក៏ទើបជួបគ្នាកាលពី ខែឧសភា២០២២កន្លងទៅនៅទីក្រុងវ៉ាសុីនតុន ហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការ យោគយល់។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅ ប្រទេសជួបតែសេចក្តីសុខសេចក្តីចម្រើននិង សប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ