ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ខឹម វាសនា មិនបានអំពាវនាវឱ្យពលរដ្ឋផ្តួលរំលំរដ្ឋាភិបាលដូចមនុស្សមួយចំនួននោះទេ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន គូសបញ្ជាក់ថា ករណីលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនបានអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើការផ្តួលរំលំរដ្ឋាភិបាលដូចមនុស្សមួយចំនួននោះទេ។ ការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស នៅក្នុងរាជធានីភ្នំពេញចំនួនពីរបន្ថែមទៀត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះលោក ខឹម វាសនា បានធ្វើការជេរប្រមាថសម្តេចជាច្រើនក្តី រហូតដល់អាខ្វាក់ថែមទៀត ប៉ុន្តែ ខឹម វាសនា បានអំពាវនាវឱ្យពលរដ្ឋធ្វើការប៉ះបោរ ប្រឆាំងផ្តួលរំលំរាជរដ្ឋាភិបាលដូចមនុស្សចំនួននោះទេ។ សម្ដេចតេជោបានបញ្ជាក់ថា៖ «ទោះបីយ៉ាងណាក៏ដោយ លោក ខឹម វាសនា មិនដែលបានអំពាវនាវឱ្យប្រជាពលរដ្ឋមកផ្តួលរំលំរាជរដ្ឋាភិបាល ឬបង្វែរចុងកាណុងមករាជរដ្ឋាភិបាល និងកាត់ជំនួយពីកម្ពុជាទេ ខុសពីមនុស្សមួយចំនួន»។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា សម្ដេចក៏មិនហ៊ានសន្និដ្ឋានថា លោក ខឹម វាសនា ឡប់ ឬឆ្កួតនោះទេ ទាក់ទងនឹងអបីយជំនឿរបស់គាត់។ ទន្ទឹមនេះ សម្ដេចតេជោ ក៏បានប្រកាសដាក់ចេញវិធានការមួយចំនួន ក្រោយលោក ខឹម វាសនា ប្រមូលផ្ដុំមនុស្សនៅតំបន់ភ្នំគូលែន មានដូចជា៖ ទី១-ប្រុងប្រយ័ត្នការជ្រៀតចូល […]

ព័ត៌មានជាតិ

ការអភិវឌ្ឍផ្លូវល្បឿនលឿននិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់រាជរដ្ឋាភិបាលគឺជាការគិតគូរ និងជំរុញដល់ សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានចាត់ទុកថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទូទាំងប្រទេស គឺជាការ គិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវេទិកាម្ចាស់អាជីវកម្មកម្ពុជានាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះឯកឧត្តមបណ្ឌិត កាន់មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាននិងវិស័យដឹកជញ្ជូនជារឿងចាំបំផុត ក្នុងការជំរុញ និងទ្រទ្រង់ដល់វិស័យសេដ្ឋកិច្ចព្រោះការអភិវឌ្ឍសេដ្ឋកិច្ចនេះ យើងមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ដោយទាមទារឱ្យមានការការតភ្ជាប់ជាមួយប្រទេសក្នុងតំបន់ និងសកលលោក។ «អ៊ីចឹងហេដ្ឋារចនា សម្ព័ន្ធទាំងអស់នេះ គឺជាផ្នែកធំសំខាន់បំផុត ដែលជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចព្រោះការជំរុញសេដ្ឋកិច្ចមិនមែនតែយើងម្នាក់ឯងធ្វើទៅបានទេ គឺត្រូវការការតភ្ជាប់រវាងសេដ្ឋកិច្ចក្នុងតំបន់ អ៊ីចឹងវាគ្មានអ្វីក្រៅពីការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនេះឱ្យអស់លទ្ធភាពទេត្រូវសហការជាមួយប្រទេសពាក់ព័ន្ធឱ្យបានលឿនបំផុត»។ លោកកឹម អឿនស្ថាបនិក និងអគ្គនាយកសហគ្រាសអប់រំ ហូមឌូខេសិនបានមាន ប្រសាសន៍ថា ការដាក់ឱ្យប្រើ ប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុគឺជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយ៉ាងសំខាន់ជួយដល់ការអភិវឌ្ឍផ្នែកដឹកជញ្ចូន ដោយតភ្ជាប់ពីច្រកជាច្រើនទៅផ្លូវល្បឿនលឿននេះ ហើយច្រកទាំងអស់នោះហើយគឺជាដង្ហើមសេដ្ឋកិច្ចដូច្នេះយើងត្រូវត្រៀមខ្លួនចាប់យកឱកាស និងចូលរួមគិតពីកត្តាដែលអាចជះឥទ្ធិពលអវិជ្ជមានផងដែរ៕

ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យក្រុមកីឡាករហែលទឹកក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម និងផ្តល់ថវិកាលើកទឹកចិត្

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តម ម៉ែន សាម៉ន អនុរដ្ឋលេខាធិការ និងជាទីប្រឹក្សាក្លឹបហែលទឹកក្រសួងព័ត៌មាន ដឹកនាំក្រុមកីឡាករចូលជួបសម្តែងការគួរសម និងផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមកីឡាករហែលទឹក នៃក្លឹបហែលទឹកក្រសួងព័ត៌មាន ដែលនឹងត្រូវទៅចូលរួមការប្រកួតកីឡាហែលទឹកវិលជុំពិភពលោកនៅប្រទេសថៃ នៅខែកញ្ញា ខាងមុខនេះ ( Finswimming’s World Cup Round Swimming Pool 2022 2-4 September 2022 )​​ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃកំពុងបង្កើនចំនួនក្របខ័ណ្ឌមន្រ្តីនគរបាលទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់កាន់តែច្រើន

កំពង់ចាម÷សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្រសួងបាននិងកំពុងបង្កើនចំនួនក្របខ័ណ្ឌមន្រ្តីនគរបាលទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ឲ្យកាន់តែច្រើនបន្ថែម ទៀត ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋានឱ្យមាន ភាពល្អប្រសើរ។ ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលភូមិភាគ២ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា សម្ដេចកំពុងខិតខំប្រឹងប្រែងបង្កើនចំនួនក្របខ័ណ្ឌមន្រ្តីនគរបាល រំលែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយបែងចែកពីការិយាល័យ និងនាយកដ្ឋាននានាដែល មានបុគ្គលិកច្រើន។ សម្ដេចក្រឡាហោម បញ្ជាក់ថា ការបង្កើនចំនួនមន្ត្រីនគរបាលទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នេះ គឺស្ថិតក្នុងចំណោមតួអង្គសំខាន់ដែលនៅជិតប្រជាពលរដ្ឋបំផុត ដូចជាក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប៉ុស្តិ៍សុខភាព និងគ្រូបង្រៀនជាដើម។ សម្ដេចក្រឡាហោម ក៏បានផ្ដល់ទស្សនាទានឱ្យសិស្សនគរបាលទាំងអស់ ខិតខំសិក្សារៀនសូត្រ និងត្រៀមខ្លួនបំពេញភារកិច្ចជាក់ស្ដែង និងសិក្សារៀនសូត្របន្ថែមពីការងារជាក់ស្ដែង ពិសេសពាក់ព័ន្ធនឹងការប្រែប្រួលនៃបទល្មើសប្រឈមៗ និងថ្មីៗ ដូចជាគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើស […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក នៅវិមានសន្តិភាព រសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Antony J. Blinken រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ។ ឯកឧត្តម Antony Blinken បានគោរពថ្លែងអំណរគុណកម្ពុជា ចំពោះភាពដឹកនាំជាប្រធានអាស៊ាន, ការផ្ដល់ដីឱ្យសហរដ្ឋអាមេរិក សង់ស្ថានទូត, ការធ្វើដំណើរទៅប្រជុំដោយជោគជ័យនៅទីក្រុងវ៉ាសីនតោន, ការអនុញ្ញាតឱ្យកប៉ាល់ Westerdam ចូលចត ដែលនៅក្នុងនោះមានជនជាតិអាមេរិកចំនួន ៦០០នាក់, ការបោះឆ្នោតគាំទ្រសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លើបញ្ហារុស្ស៊ីឈ្លានពានអ៊ុយក្រែន, ការរុករកអធិធាតុទាហានអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាម TOWMIA, កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក្នុងការស្វែងរកដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ។ ឯកឧត្តម Blinken បានគោរពជម្រាបជូនសម្ដេចតេជោថា ទិសដៅរបស់សហរដ្ឋអាមេរិក គឺមានទំនាក់ទំនងជាវិជ្ជមានជាមួយកម្ពុជា ឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដូចជា៖ ទីផ្សារនាំចេញ និងជំនួយសម្រាប់ការអភិវឌ្ឍ។ល។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន […]

ព័ត៌មានជាតិ

សូមបើកបរដោយការប្រុងប្រយ័ត្ន! បុរសម្នាក់បើករថយន្តលឿន ជ្រុលទៅបុកក្បាលនាគ បណ្តាលឲ្យកៀបជាប់ក្នុងរថយន្

ភ្នំពេញ៖ បុរសម្នាក់បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នផងនោះ ក៏បានរេចង្កូតទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ ១កង់ និងបណ្តាលឲ្យរថយន្តខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១៖៥០នាទីយប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយមហាវិថីព្រះមុនីវង្ស ចំណុចមុខវិទ្យាល័យបឹងត្របែក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យបានដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បើករថយន្តម៉ាក Corola មួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2J-0347 ធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីព្រះមុនីវង្ស ក្នុងទិសដៅពីកើតទៅលិច។ ខណៈពេលដែលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ដោយបើកបរក្នុងស្ថានភាពល្បឿនល្បឿន ថែមទាំងខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុកក្បាលនាគរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពីមុខពេញទំហឹង បាក់អស់ចំនួនមួយកង់ បណ្ដាលឲ្យរងការខូចខាតត្រង់ផ្នែកខាងមុខ ខ្ទិចស្ទើទាំងស្រុង បង្កឲ្យបុរសជាអ្នកបើកបរគៀបជាប់ខាងក្នុងរថយន្ត ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង និងបានយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយតាមជំនាញនីតិវិធីច្បាប់នៅពេលក្រោយ៕